នាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកឡើងថា មហាអំណាចកំពុងលប់ បំបាត់ច្បាប់អន្តរជាតិចោល

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតរុស្សី RT នៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារ របស់អាមេរិក លើវេណេស៊ុយអេឡា ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានប្រព្រឹត្តដោយនិទណ្ឌភាព និងបានលុបបំបាត់ ចោលនូវច្បាប់អន្តរជាតិ។ កងកម្លាំងអាមេរិកបានវាយឆ្មក់ទីក្រុង Caracas កាលពីថ្ងៃសៅរ៍ ដោយចាប់បានប្រធានាធិបតី Nicolas Maduro និងភរិយារបស់គាត់គឺលោកស្រី Cilia Flores នៅក្នុងរដ្ឋធានីរបស់ប្រទេសសម្បូរប្រេងមួយនេះ។ក្រោយមកអ្នកទាំងពីរត្រូវបានចោទ ប្រកាន់នៅសហរដ្ឋអាមេរិកពីបទជួញដូរគ្រឿងញៀន ហើយបានសារភាពថាមិនមាន កំហុសនៅក្នុងតុលាការទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ។ វេណេស៊ុយអេឡាបានបរិហារការវាយឆ្មក់នេះថាជា ការវាយប្រហាររបស់ចក្រពត្តិនិយម ក្នុងគោលបំណងប្លន់ យកធនធានរបស់ប្រទេសនៅអាមេរិកខាងត្បូង។ លោកFico បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ៖ខ្ញុំត្រូវតែថ្កោលទោសជាដាច់ខាត និងបដិសេធការផ្សងព្រេង ដើម្បីស្វែងរកប្រេង ចុងក្រោយបង្អស់ របស់អាមេរិកលើកនេះ ទោះបីជាក្នុងតម្លៃ ដែលជំហរច្បាស់លាស់ និងជាប់លាប់ របស់ខ្ញុំអាចធ្វើឱ្យទំនាក់ទំនង ស្លូវ៉ាគី-អាមេរិកកាន់តែអាក្រក់ ជាបណ្ដោះអាសន្នក៏ដោយ។លោកFico ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយបានបន្ថែមនូវការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង ។ មហាអំណាចសព្វថ្ងៃ ធ្វើអ្វីៗតាមអំពើចិត្ត ពួកគេបានលុបបំបាត់ទាំងស្រុង នូវអត្ថិភាពនៃច្បាប់អន្តរជាតិ និងភាពចាំបាច់ នៃការអនុលោមតាម។ លោកFico … Continue reading នាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកឡើងថា មហាអំណាចកំពុងលប់ បំបាត់ច្បាប់អន្តរជាតិចោល