លោក ដូណាល់ ត្រាំ ដាក់ការសង្ស័យថា តើអង្គការ NATO នឹងជួយការពារ សហរដ្ឋអាមេរិកដែរឬទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកកំពុងសង្ស័យថាតើអង្គការ NATO នឹងមកការពារសហរដ្ឋអាមេរិក នៅពេលដែលខ្លួនត្រូវការឬអត់ ដែលការលើឡើងបែបនេះ ហាក់បង្ហាញពីការឃ្លាតកាន់តែឆ្ងាយ របស់មហាអំណាចអាមេរិក និងអង្គការសម្ព័ន្ធយោធាដ៏ធំ នៅលើពិភពលោកមួយនេះ ។ លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់នេះពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើ តំបន់ Greenland អាចបញ្ចប់សម្ព័ន្ធភាពយោធា ដែលបានបង្កើតឡើងចាប់ តាំងពីចុងបញ្ចប់ នៃសង្គ្រាមលោកលើកទីពីរ។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា “យើងនឹងនៅទីនោះជានិច្ចសម្រាប់អង្គការ NATO ទោះបីជាពួកគេមិននៅទីនោះ សម្រាប់យើងក៏ដោយ”។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ស៊ីនហួនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា លោក ត្រាំ និងក្រុមរបស់លោកកំពុងថ្លឹងថ្លែង “ជម្រើសជាច្រើន” ដើម្បីទទួលបានតំបន់ Greenland … Continue reading លោក ដូណាល់ ត្រាំ ដាក់ការសង្ស័យថា តើអង្គការ NATO នឹងជួយការពារ សហរដ្ឋអាមេរិកដែរឬទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed