សហភាពអ៊ឺរ៉ុប កំពុងពិចារណា ក្នុងការឆ្លើយតប ទៅនឹងការគម្រាមកំហែង កាន់កាន់ទឹកដី​ Greenland ពីសំណាក់លោក Trump

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគោលនយោបាយ ការបរទេស លោកស្រី Kaja Kallas បាននិយាយថា EU បានពិភាក្សា អំពីការឆ្លើយតបដ៏មានសក្តានុពលរបស់អឺរ៉ុប ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមការគំរាមកំហែងរបស់ខ្លួន ក្នុងការទិញយកនិងប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងដែនដី Greenland ។ ប្រធានាធិបតីអាមេរិក លោក Donald Trumpបានរំលឹកឡើងវិញ នូវចំណាប់អារម្មណ៍ ដ៏យូរអង្វែងរបស់លោក ក្នុងការដណ្តើមយកទឹកដី ដាណឺម៉ាក ដែលមានលក្ខណៈស្វយ័តនេះភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារលើ ប្រទេសវេណេស៊ុយអេឡា កាលពីចុងសប្តាហ៍មុន ។ ទីក្រុង Copenhagen បាននិយាយថា សំដីរបស់លោកTrump ត្រូវតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពេល ដែលគាត់និយាយថាគាត់ចង់បាន Greenland ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃពុធថា លោក Trump និងរដ្ឋបាលរបស់លោក បានពិភាក្សាគ្នាអំពីការដេញថ្លៃដ៏មានសក្តានុពលមួយ ដើម្បីទិញកោះអាកទិកមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kallas … Continue reading សហភាពអ៊ឺរ៉ុប កំពុងពិចារណា ក្នុងការឆ្លើយតប ទៅនឹងការគម្រាមកំហែង កាន់កាន់ទឹកដី​ Greenland ពីសំណាក់លោក Trump