ការ៉ាកាស៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឧ្យដឹងថា ប្រទេសរបស់លោកស្រី មិន «ចុះចូល» សហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន និងការចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ។ លោកស្រីបានឧ្យដឹងថា ប្រទេសវេណេស៊ុយអេឡា នៅតែមានស្វ័យភាព និងឯករាជ្យ ទោះបីជាមានប្រតិបត្តិការយោធាក៏ដោយ ហើយមិនមានអសកម្ម ក្នុងអំឡុងពេលវាយប្រហារនោះទេ។ លោកស្រី Rodriguez បានលេីកឡេីងថា «គ្មាននរណាម្នាក់ចុះចាញ់នៅទីនេះទេ។ មានការប្រយុទ្ធ ការប្រយុទ្ធ ដើម្បីមាតុភូមិរបស់យើង សម្រាប់អ្នករំដោះរបស់យើង»។ លោកស្រី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលពិធីមួយនៅសាលាយោធាឆ្មាំជាតិក្នុងទីក្រុងការ៉ាកាស ដោយគោរពដល់ទាហាន និងជនស៊ីវិល ដែលត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការឈ្លានពាននៅថ្ងៃទី៣ ខែមករា៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed