វេណេស៊ុយអេឡា អរគុណចិន ចំពោះការថ្កោលទោស ការឈ្លានពាន របស់សហរដ្ឋអាមេរិក
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី របស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសម្តែងការដឹងគុណ ចំពោះប្រទេសចិន ចំពោះការថ្កោលទោស ការឈ្លានពាន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និង ភរិយារបស់លោក។ លោកស្រី Rodriguez បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកស្រីបានជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសវេណេស៊ុយអេឡា លោក Lan Hu កាលពីថ្ងៃព្រហស្បតិ៍ ហើយបានកត់សម្គាល់ថា ការ៉ាកាសឱ្យតម្លៃ ចំពោះជំហររឹងមាំរបស់ប្រទេសចិន ក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសវេណេស៊ុយអេឡា ។ សហគមន៍អន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយឆ្មក់របស់រដ្ឋបាលលោក ត្រាំ លើលោក ម៉ាឌូរ៉ូ។ ប្រទេសជាច្រើន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កម្លាំង ដោយចេតនារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់ខ្លួន ដែលត្រូវបានគេជឿយ៉ាងទូលំទូលាយថា បានរំលោភច្បាប់អន្តរជាតិ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed