បរទេស៖ ក្រុមហ៊ុន Starlink ត្រូវបានគេរាយការណ៍ថា បានលើកលែងការបង់ប្រាក់ជាវប្រចាំខែសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់បានបិទអ៊ីនធឺណិតក្នុងប្រទេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយកាត់ផ្តាច់មនុស្សរាប់លាននាក់ពីគ្រួសារ ជីវភាពរស់នៅ និងការទទួលបានព័ត៌មាន ក្នុងអំឡុងពេលនៃការបង្ក្រាបដ៏សាហាវលើការតវ៉ា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា បច្ចេកវិទ្យាផ្កាយរណបនេះបានក្លាយជាខ្សែជីវិតទំនាក់ទំនងដ៏សំខាន់សម្រាប់អ្នកមួយចំនួននៅក្នុងប្រទេសដែលកំពុងព្យាយាមប្រាប់ពិភពខាងក្រៅអំពីអ្វីដែលបានកើតឡើងនៅលើដីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មនុស្សពីរនាក់នៅក្នុងប្រទេសអ៊ីរ៉ង់បានប្រាប់ BBC Persian ថា ឧបករណ៍របស់ពួកគេបានដំណើរការកាលពីយប់ថ្ងៃអង្គារ ទោះបីជាពួកគេមិនបានបន្តបង់ប្រាក់ទិញក៏ដោយ។ នាយកនៃអង្គការមួយដែលជួយជនជាតិអ៊ីរ៉ង់ឱ្យភ្ជាប់អ៊ីនធឺណិតក៏បានប្រាប់ BBC Persian ថា Starlink ត្រូវបានធ្វើឱ្យឥតគិតថ្លៃ។ បច្ចេកវិទ្យាផ្កាយរណប ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ផ្តល់អ៊ីនធឺណិតដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាការពិតវាខុសច្បាប់នៅទីនោះក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed