បរទេស៖ ប៉ូលីសបានចាប់ខ្លួនលោក Ratchapong ដែលត្រូវបានគេស្គាល់ផងដែរថា ជា “Pond” Sroisuwan អាយុ ៣២ ឆ្នាំ ជាជនសង្ស័យក្រោមដីកាចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ។ លោកត្រូវបានចោទប្រកាន់ពីបទ “រៀបចំសកម្មភាពលេងល្បែងរួមគ្នា ឬប្រើប្រាស់ការលើកទឹកចិត្ត ការផ្សាយពាណិជ្ជកម្ម ឬបញ្ចុះបញ្ចូលអ្នកដទៃដោយផ្ទាល់ ឬដោយប្រយោលឱ្យចូលរួម ឬលេងល្បែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិកដោយគ្មានការអនុញ្ញាតពីមន្ត្រី ឃុបឃិតគ្នាប្រព្រឹត្តអំពើលាងលុយកខ្វក់ និងលាងលុយកខ្វក់”។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ថា លោក Ratchapong ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅតំបន់ Nuan Chan ផ្លូវ Nawamin ទីក្រុងបាងកក។ រូបថតបង្ហាញពីការឆ្មក់ចូល និងចាប់ខ្លួន “Pond” ដែលជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជន នៅផ្ទះរបស់លោកក្នុងតំបន់ Nuan Chan ដោយមានការចោទប្រកាន់ថា គាត់ទទួលបានអត្ថប្រយោជន៍ពីគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិត។ យោងតាមអ្នកស៊ើបអង្កេត ប៉ូលីសបានរកឃើញសកម្មភាពទាក់ទងនឹងគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិតដែលកំពុងដំណើរការខុសច្បាប់។ ពួកគេបានធ្វើការឃ្លាំមើល និងតាមដានបណ្តាញមុនពេលធ្វើការចាប់ខ្លួន។ … Continue reading បេក្ខជនតំណាងរាស្រ្ត គណបក្សប្រជាជនរបស់ថៃ ត្រូវបានប៉ូលីសចាប់ខ្លួនដល់ក្នុងផ្ទះ ពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឃុបឃិតគ្នា ប្រព្រឹត្តអំពើលាងលុយកខ្វក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed