សម្ព័ន្ធមិត្តអឺរ៉ុប និងណាតូ គាំទ្រកោះ Greenland ចំពេលមានភាព តានតឹងកើនឡើង នៅតំបន់អាកទិក
បរទេស៖ សហភាពអឺរ៉ុប និង សម្ព័ន្ធមិត្តណាតូ បានបង្កើនការគាំទ្រផ្នែកនយោបាយ និងយោធាសម្រាប់កោះ Greenland ខណៈដែលក្តីបារម្ភកើនឡើង លើសន្តិសុខនៅតំបន់អាកទិក បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីកោះដ៏សំខាន់ជាយុទ្ធសាស្ត្រនេះ។ ក្រសួងការពារជាតិដាណឺម៉ាក បានបញ្ជាក់កាលពីថ្ងៃពុធថា ប្រទេសដាណឺម៉ាក កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង និងជុំវិញ Greenland ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្ព័ន្ធមិត្ត ណាតូ។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ វត្តមានដែលបានបង្កើនចាប់ផ្តើម នៅថ្ងៃពុធរួមមានសមត្ថភាព បន្ថែមដូចជា កប៉ាល់ យន្តហោះ និងទាហាន។ ការប្រកាសនេះបានកើតឡើងមុនកិច្ចប្រជុំរវាងប្រទេសដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ ក្រសួងបានឲ្យដឹងថា “គោលបំណង គឺដើម្បីបណ្តុះបណ្តាលសមត្ថភាព ក្នុងការធ្វើប្រតិបត្តិការក្រោមលក្ខខណ្ឌអាកទិកតែមួយគត់ និងដើម្បីពង្រឹង វត្តមានរបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាកទិក ដែលផ្តល់អត្ថប្រយោជន៍ ដល់សន្តិសុខទាំងអឺរ៉ុប និងអន្តរអាត្លង់ទិក”។ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកលោក Troels Lund Poulsen បានពិពណ៌នាអំពីចលនានេះថាជា “ការឆ្លើយតបយ៉ាងច្បាស់លាស់ ចំពោះបញ្ហាប្រឈមដែលតំបន់អាកទិក កំពុងប្រឈមមុខ” ហើយបានឲ្យដឹងថា រដ្ឋាភិបាលប្តេជ្ញាបង្កើត “វត្តមានយោធាអចិន្ត្រៃយ៍ និងធំជាងមុន” សម្រាប់ប្រទេសដាណឺម៉ាក … Continue reading សម្ព័ន្ធមិត្តអឺរ៉ុប និងណាតូ គាំទ្រកោះ Greenland ចំពេលមានភាព តានតឹងកើនឡើង នៅតំបន់អាកទិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed