បរទេស៖ មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់បានចេញការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនឹងបង្កឱ្យមានការសងសឹកប្រឆាំងនឹងកងកម្លាំងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា, នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន FOX NEWS ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការគំរាមនេះបានកើតឡើងនៅពេលដែលប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបានបញ្ជាក់ទៅកាន់ Fox News Digital ថា យ៉ាងហោចណាស់នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងកំពុងត្រូវបានដាក់ទៅឱ្យកាន់ទីតាំងឡើងវិញទៅកាន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងជាមួយទីក្រុងតេហេរ៉ង់។ ឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Mohsen Rezaei ដែលជាសមាជិកនៃក្រុមប្រឹក្សាវិនិច្ឆ័យរហ័សរបស់អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានធ្វើការគំរាមកំហែងទៅអាមេរិកក្នុងអំឡុងពេលថ្លែងសុន្ទរកថាសាធារណៈ។ លោក Rezaei បាននិយាយថា “លោក ដូណាល់ ត្រាំ បាននិយាយថា ដៃរបស់គាត់នៅលើគន្លឹះ។ យើងនឹងកាត់ដៃ និងម្រាមដៃរបស់គាត់ចេញ”, នេះបើយោងតាមសារព័ត៌មាន Iran International។ សារព័ត៌មាននេះក៏បានផ្សាយទៀតថា លោក Rezaei បានអះអាងថា អ៊ីរ៉ង់នឹងបោះបង់ចោលគំនិតណាមួយនៃបទឈប់បាញ់ ប្រសិនបើត្រូវបានវាយប្រហារ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed