‎មេដឹកនាំអឺរ៉ុប វាយបកវិញ ចំពោះការប្រកាស គំរាមដាក់ពន្ធ១០ភាគរយ របស់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ង យកកោះ ហ្គ្រីនឡែន‎

‎បរទេស៖ មេដឹកនាំអឺរ៉ុបបានវាយបកវិញ ចំពោះការប្រកាស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា លោកនឹងដាក់ទណ្ឌកម្មលើប្រទេស ដែលបានដាក់ពង្រាយកងកម្លាំង យោធាមួយចំនួនតូចទៅកាន់កោះហ្គ្រីនឡែន កាលពីសប្តាហ៍មុន ខណៈដែលប្រធានាធិបតី អាមេរិករូបនេះបន្តជំរុញឱ្យទទួលបានទឹកដីអាកទិក។ ‎‎យោងតាមសារព័ត៌មាន ABC news ចេញផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពន្ធគយ ១០% នឹងត្រូវបានដាក់លើទំនិញទាំងអស់ ដែលបាននាំចូលសហរដ្ឋអាមេរិក ពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់។‎‎លោក ត្រាំ បាននិយាយថា ពន្ធគយថ្មីនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ហើយនឹងកើនឡើងដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា។ លោក ត្រាំ បាននិយាយថា វិធានការទាំងនេះនឹងនៅតែមានសុពលភាព រហូតដល់សហរដ្ឋអាមេរិក អាចទិញកោះហ្គ្រីនឡែនបាន។‎‎កោះហ្គ្រីនឡែនគឺ ជាទឹកដីគ្រប់គ្រង ដោយខ្លួនឯង របស់ព្រះរាជាណាចក្រដាណឺម៉ាក។ … Continue reading ‎មេដឹកនាំអឺរ៉ុប វាយបកវិញ ចំពោះការប្រកាស គំរាមដាក់ពន្ធ១០ភាគរយ របស់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ង យកកោះ ហ្គ្រីនឡែន‎