សហភាពអឺរ៉ុប ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងការបង្ខិតបង្ខំណាមួយ

ប្រ៊ុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុប «ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនឡែន។ លោក Costa បានឲ្យដឹងថា ការពិគ្រោះយោបល់របស់លោក ជាមួយរដ្ឋជាសមាជិកលើភាពតានតឹង ចុងក្រោយបំផុតលើកោះហ្គ្រីនឡែន បានបញ្ជាក់ជាថ្មីថា ប្លុកនេះនៅតែ «គាំទ្រ និងសាមគ្គីភាពជាមួយប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន»។ ដោយទទួលស្គាល់ថា ពន្ធគយ «នឹងធ្វើឱ្យខូចទំនាក់ទំនងអន្តរអាត្លង់ទិក» និងមិនស្របគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក» លោកបានគូសបញ្ជាក់ថា សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំងនឹងទម្រង់នៃការបង្ខិតបង្ខំណាមួយ។ ក្នុងន័យនេះ លោកបានបន្ថែមថា លោកនឹងកោះប្រជុំក្រុមប្រឹក្សាអឺរ៉ុបវិសាមញ្ញមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីសម្របសម្រួលបន្ថែមទៀត។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ លោក ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងយកពន្ធគយ ១០ ភាគរយចាប់ពីថ្ងៃទី ១ ខែកុម្ភៈ លើទំនិញពីប្រទេសអឺរ៉ុបចំនួន៨។ លោកបានព្រមានថាអត្រានេះ នឹងកើនឡើងដល់ ២៥ … Continue reading សហភាពអឺរ៉ុប ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងការបង្ខិតបង្ខំណាមួយ