បរទេស៖ ប្រទេសដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសនៅអឺរ៉ុបជាមួយនឹងពន្ធគយ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យទិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានស្វែងរកជាយូរមកហើយដើម្បីទិញកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងតម្រូវការក្នុងការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ សមាជិកណាតូអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រដាណឺម៉ាក ដែលបានបដិសេធការផ្តល់ជូនរបស់លោក ដូណាល់ ត្រាំ។ ទាហានដាណឺម៉ាកមួយក្រុមថ្មីបានចុះនៅហ្គ្រីនឡែនកាលពីថ្ងៃចន្ទ។ ឧត្តមសេនីយ៍ Soren Andersen មេបញ្ជាការនៃបញ្ជាការរួមអាកទិករបស់ប្រទេសដាណឺម៉ាកនៅហ្គ្រីនឡែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មានកងទ័ព ១០០ នាក់កំពុងឈរជើងនៅក្នុងរដ្ឋធានី Nuuk របស់កោះនេះ ដោយមានកងទ័ព ១០០ នាក់ផ្សេងទៀតត្រូវបានដាក់ពង្រាយទៅកាន់ Kangerlussuaq។ អ្នកនាំពាក្យយោធាដាណឺម៉ាកបានប្រាប់ CNN ថា នឹងមាន “ការកើនឡើងគួរឱ្យកត់សម្គាល់” នៃចំនួនទាហាននៅលើកោះហ្គ្រីនឡែន។ ការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃការបញ្ចេញកម្លាំង Arctic Endurance ដែលបានចាប់ផ្តើមដើម្បីឆ្លើយតបទៅនឹងសម្ពាធពីលោក ដូណាល់ ត្រាំ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed