ប្រធានអង្គការណាតូ សន្យាជាមួយលោក ត្រាំថា នឹងជួយដោះស្រាយ ជម្លោះនៅតំបន់ ហ្គ្រីនឡែន

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចែករំលែកអ្វី ដែលលោកអះអាងថា ជាសារឯកជនមួយពីប្រធានអង្គការ ណាតូ លោក ម៉ាក រូតតេ (Mark Rutte) ដោយសរសើរការងាររបស់លោក នៅក្នុងចំណុចក្តៅៗទូទាំងពិភពលោក និងសន្យាថា នឹងជួយដោះស្រាយជម្លោះនៅតំបន់ ហ្គ្រីនឡែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សារនេះ ដែលត្រូវបានបង្ហោះ ទៅក្នុងគណនី Truth Social របស់លោក ត្រាំ កាលពីថ្ងៃអង្គារ បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានា ធិបតីអាមេរិកបានប្រកាសថា លោក នឹងជួបជាមួយមេដឹកនាំ ពិភពលោកដើម្បីពិភាក្សាអំពីហ្គ្រីនឡែន នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក Davos សប្តាហ៍នេះ។ លោក ត្រាំ បានស្វែងរកការ គ្រប់គ្រងលើតំបន់ ហ្គ្រីនឡែន ជាយូរមកហើយ ដោយអះអាងថា ទឹកដីស្វយ័តរបស់ដាណឺម៉ាក មួយនេះ គឺមានសារៈសំខាន់ចំពោះការការពាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី និងចិន។ ការជំរុញរបស់លោកបានបង្ក ឱ្យមានប៉ះទង្គិចជាមួយដៃគូរបស់ណាតូនៅអឺរ៉ុប ដែលបានបដិសេធការផ្លាស់ប្តូរ ណាមួយនៅក្នុងឋានៈរបស់ហ្គ្រីនឡែន … Continue reading ប្រធានអង្គការណាតូ សន្យាជាមួយលោក ត្រាំថា នឹងជួយដោះស្រាយ ជម្លោះនៅតំបន់ ហ្គ្រីនឡែន