បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបង្ខំឱ្យត្រឡប់ទៅកាន់តំបន់វ៉ាស៊ីនតោនឌីស៊ីវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសមួយ ត្រូវបានកំណត់នៅលើយន្តហោះ Air Force One របស់លោក មិនយូរប៉ុន្មានបន្ទាប់ពីយន្តហោះ បានចេញដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “បន្ទាប់ពីហោះឡើង ក្រុម AF1 បានកំណត់បញ្ហាអគ្គិសនីដែលកើតឡើងតិចតួច ហើយដោយសារការប្រុងប្រយ័ត្នខ្ពស់ ក្រុម AF1 នឹងវិលត្រឡប់ទៅកាន់មូលដ្ឋានរួម Andrews នៅរដ្ឋ ម៉ារីលែន វិញ។ ប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុម គឺនឹងឡើងយន្តហោះផ្សេង ហើយបន្តទៅកាន់ប្រទេសស្វីស”។ ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីអ្នកយកព័ត៌មានម្នាក់ នៅលើយន្តហោះ ដោយនិយាយថា ភ្លើងនៅក្នុងបន្ទប់សារព័ត៌មាន បានរលត់មួយរយៈខ្លីបន្ទាប់ពីយន្តហោះបានហោះឡើង។ លោក ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស នៅរសៀលថ្ងៃពុធ។ លោកប្រធានាធិបតីក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបអំពីផែនការរបស់លោកក្នុងការទិញយក ហ្គ្រីនលែន … Continue reading លោក ដូណាល់ ត្រាំ បង្ខំចិត្តប្តូរយន្តហោះមួយទៀត បន្ទាប់ពីយន្តហោះ Air Force One មានបញ្ហាអគ្គិសនីកើតឡើងតិចតួច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed