ប្រទេសចំនួន៧ទៀត យល់ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ ត្រាំ
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ គឺមានប្រទេសចំនួនប្រាំពីរ រួមមានអារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសអេហ្ស៊ីប និយាយថា ពួកគេនឹងចូលរួម ជាមួយក្រុមប្រឹក្សាសន្តិភាព របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ប្រទេសទាំងនោះ នឹងចូលរួមជាមួយអ៊ីស្រាអែល ដែរ ក៏បានបញ្ជាក់ជាសាធារណៈអំពីការចូលរួម របស់ខ្លួនពីមុនមកផងដែរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅល្ងាចថ្ងៃពុធ លោក ដូណាល់ ត្រាំ បាននិយាយថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក៏បានយល់ព្រមចូលរួមផងដែរ – ប៉ុន្តែប្រធានាធិបតីរុស្ស៊ីបាននិយាយថា ប្រទេសរបស់លោក នៅតែកំពុងសិក្សា អំពីការអញ្ជើញនេះ។ ក្រុមប្រឹក្សានេះដំបូងឡើយ ត្រូវបានគេគិតថា មានគោលបំណងជួយបញ្ចប់សង្គ្រាម រយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងត្រួតពិនិត្យការកសាងឡើងវិញ ប៉ុន្តែធម្មនុញ្ញ ដែលបានស្នើឡើងរបស់ខ្លួន មិនបាននិយាយអំពីទឹកដីប៉ាឡេស្ទីននោះទេ ហើយហាក់ដូចជាត្រូវបានរចនាឡើង ដើម្បីជំនួសមុខងារ របស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេស អារ៉ាប៊ីសាអូឌីតបាននិយាយថា ក្រុមប្រទេសភាគច្រើនដែលកាន់សាសនាអ៊ីស្លាម … Continue reading ប្រទេសចំនួន៧ទៀត យល់ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព របស់លោក ដូណាល់ ត្រាំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed