នាយករដ្ឋមន្ត្រីហ្គ្រីនឡែន បញ្ជាក់ជាថ្មី អំពីជំហររឹងមាំ លើអធិបតេយ្យភាពរបស់ខ្លួន

អូស្លូ៖ នាយករដ្ឋមន្ត្រីហ្គ្រីនឡែនលោក Jens-Frederik Nielsen បានបញ្ជាក់ជាថ្មីថា អធិបតេយ្យភាពនៅតែជាខ្សែបន្ទាត់ក្រហម សម្រាប់រដ្ឋាភិបាលរបស់លោក ទោះបីជាមានសម្ពាធខ្លាំង ពីសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Nielsen បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុង Nuuk រដ្ឋធានីនៃកោះហ្គ្រីនឡែនថា “បូរណភាពទឹកដី និងព្រំដែនរបស់យើង គឺជាខ្សែបន្ទាត់ក្រហម ដែលមិនត្រូវឆ្លងកាត់ឡើយ ហ្គ្រីនឡែន ជ្រើសរើសហ្គ្រីនឡែន ដែលយើងស្គាល់សព្វថ្ងៃនេះ ជាផ្នែកមួយនៃព្រះរាជាណាចក្រ ដាណឺម៉ាក”។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធថា លោកបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងកោះហ្គ្រីនឡែន ដោយអះអាងថា កិច្ចពិភាក្សារបស់លោកជាមួយអគ្គលេខាធិការណាតូ បានបង្កើត “ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត” ទាក់ទងនឹងកោះហ្គ្រីនឡែន និងតំបន់អាកទិកដ៏ធំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ លោក Nielsen បានលើកឡើងថា លោកមិនដឹងព័ត៌មានលម្អិតជាក់លាក់នៃក្របខ័ណ្ឌនេះទេ។ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ក្រៅពីហ្គ្រីនឡែន និងដាណឺម៉ាក អាចធ្វើកិច្ចព្រមព្រៀងទាក់ទងនឹងកោះហ្គ្រីនឡែន និងដាណឺម៉ាកបាននោះទេ។ នៅពេលសួរថាតើ ហ្គ្រីនឡែន ឥឡូវនេះចាត់ទុកខ្លួនឯងថា មានសុវត្ថិភាពឬអត់នោះ លោក Nielsen … Continue reading នាយករដ្ឋមន្ត្រីហ្គ្រីនឡែន បញ្ជាក់ជាថ្មី អំពីជំហររឹងមាំ លើអធិបតេយ្យភាពរបស់ខ្លួន