បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានគំរាមដាក់ពន្ធ ១០០% លើទំនិញដែលនាំចូលពីប្រទេសកាណាដា ប្រសិនបើប្រទេសជិតខាងភាគខាងជើងរបស់អាមេរិកមួយនេះ បន្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយប្រទេសចិន ដែលធ្វើឲ្យជម្លោះជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី កាន់តែខ្លាំងឡើង ដែលជាសំឡេងមួយដែលកំពុងកើនឡើង នៅក្នុងការជំទាស់របស់លោកខាងលិច ចំពោះសណ្តាប់ធ្នាប់ពិភពលោកថ្មី របស់លោក ត្រាំ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងសារ មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រសិនបើលោក ខានី «គិតថាលោកនឹងធ្វើឲ្យ ប្រទេសកាណាដាក្លាយជា «ច្រកទម្លាក់ទំនិញ» សម្រាប់ប្រទេសចិនដើម្បីបញ្ជូនទំនិញ និងផលិតផលចូលទៅក្នុង សហរដ្ឋអាមេរិក គឺ លោកយល់ច្រឡំយ៉ាងខ្លាំងហើយ»។ វាមិនច្បាស់ទេថាពេលណាលោក ត្រាំ អាចដាក់ពន្ធគយដែលត្រូវបានគំរាមកំហែងនោះទេ។ លោកបាននិយាយនៅក្នុងសារនោះថា វានឹង កើតឡើង «ភ្លាមៗ» ប្រសិនបើប្រទេសកាណាដាបានធ្វើកិច្ច ព្រមព្រៀងជាមួយប្រទេសចិន ដែលលោក ខានី បានធ្វើកាល ពីមួយសប្តាហ៍មុន … Continue reading ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធ ១០០% លើទំនិញដែលនាំចូល ពីប្រទេសកាណាដា ប្រសិនបើកាណាដា បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed