សភាអ៊ីរ៉ង់ ថ្កោលទោស ដំណោះស្រាយជ្រៀតជ្រែក របស់សមភាគីអឺរ៉ុប
តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណោះស្រាយ «ជ្រៀតជ្រែក» ប្រឆាំងអ៊ីរ៉ង់ ដែលសភាអឺរ៉ុប បានអនុម័តថ្មីៗនេះ។ នៅក្នុងដំណោះស្រាយ ដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សភាអឺរ៉ុប បានចោទ ប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ ពីបទរំលោភសិទ្ធិមនុស្ស ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះនៅក្នុងប្រទេស ហើយបានអំពាវនាវឱ្យមានការតែងតាំង កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាអង្គការភេរវកម្ម។ សមាជិកសភាអ៊ីរ៉ង់ បានពិពណ៌នា នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីដំណោះស្រាយនេះថាជា «ឧទាហរណ៍ច្បាស់លាស់នៃការជ្រៀតជ្រែក» នៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយបន្ថែមថាការអនុម័ត ដំណោះស្រាយនេះ មានគោលបំណងបិទបាំងការបរាជ័យ របស់សភាអឺរ៉ុបក្នុងការដោះស្រាយ បញ្ហាផ្ទៃក្នុង របស់សហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា មានភស្តុតាង ដែលអាចទុកចិត្តបានដែលបង្ហាញថា ក្រុម «ភេរវករ» ដែលញុះញង់ឱ្យមានកុបកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់ មានទំនាក់ទំនង «ដោយផ្ទាល់ និងរៀបចំ» ជាមួយសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសមួយចំនួន ដែលដឹកនាំ និងគាំទ្រការសម្លាប់ជនជាតិអ៊ីរ៉ង់ នៅក្នុងភាពចលាចល ។ សមាជិកសភាអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា សភាអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុបដែល «ជ្រៀតជ្រែក» មានការទទួលខុសត្រូវដោយផ្ទាល់ផ្នែកច្បាប់ និងនយោបាយ ចំពោះការគាំទ្រ និងសម្របសម្រួលសកម្មភាព «ភេរវកម្ម» ប្រឆាំងនឹងអ៊ីរ៉ង់ ហើយត្រូវតែទទួលខុសត្រូវ។ … Continue reading សភាអ៊ីរ៉ង់ ថ្កោលទោស ដំណោះស្រាយជ្រៀតជ្រែក របស់សមភាគីអឺរ៉ុប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed