ប្រទេសឥណ្ឌា មានគម្រោងកាត់បន្ថយ ពន្ធលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុបពី ១១០ភាគរយ មកត្រឹម ៤០ ភាគរយ

បរទេស៖ ប្រភពព័ត៌មានបាននិយាយថា ប្រទេសឥណ្ឌាមាន គម្រោងកាត់បន្ថយពន្ធលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុបមកត្រឹម ៤០ ភាគរយ កាត់ពីកម្រិតខ្ពស់បំផុត ១១០ ភាគរយ ដែលជាការបើកទីផ្សារ ដ៏ធំបំផុតមិនធ្លាប់មានពីមុនមករបស់ប្រទេសនេះ ខណៈដែលភាគីទាំងពីរកំពុងខិតជិត ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចកើតឡើងនៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Daily Hunt ចេញផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រភពព័ត៌មានពីរ ដែលបានជម្រាបជូនអំពីការចរចា បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានយល់ព្រមកាត់បន្ថយពន្ធលើរថយន្តមួយ ចំនួនពីប្លុកប្រទេសចំនួន ២៧ ដែលមានតម្លៃនាំចូលលើសពី ១៥.០០០ អឺរ៉ូ ស្មើនឹងប្រហែល ១៧.៧៣៩ ដុល្លារ។ ពួកគេបានបន្ថែមថា នេះនឹងត្រូវបានបន្ទាបបន្ថែមទៀត មកត្រឹម ១០ ភាគរយតាមពេលវេលា ដែលជួយសម្រួលដល់ការ ចូលទៅកាន់ទីផ្សារឥណ្ឌាសម្រាប់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដូចជា ម៉ាក Volkswagen, Mercedes-Benz និង BMW។ ប្រភពព័ត៌មានបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារការចរចាទាំងនេះជាការសម្ងាត់ ហើយអាចនឹងត្រូវផ្លាស់ប្តូរនៅនាទីចុងក្រោយ។ ក្រសួងពាណិជ្ជកម្មឥណ្ឌា និងគណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញបញ្ហានេះ៕ប្រែសម្រួលៈ … Continue reading ប្រទេសឥណ្ឌា មានគម្រោងកាត់បន្ថយ ពន្ធលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុបពី ១១០ភាគរយ មកត្រឹម ៤០ ភាគរយ