រូបភាពដែលឃាតក បានបាញ់អាវុធប្រឆាំង រថក្រោះទៅលើឡានពាសដែក របស់អភិបាលក្រុង របស់ហ្វីលីពីន

បរទេស៖ មេដឹកនាំក្រុងម្នាក់ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានរួចផុតពីសេចក្តីស្លាប់យ៉ាងប្រកៀកប្រកិត បន្ទាប់ពីជនសង្ស័យបានបើកការបាញ់ ប្រហារដោយអាវុធប្រឆាំងរថក្រោះ លើរថយន្តរបស់លោក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការធ្វើឃាតនេះបានកើតឡើងនៅព្រឹកថ្ងៃទី ២៥ ខែមករា ដោយកំណត់គោលដៅលើលោក Akmad Ampatuan មេដឹកនាំនៃទីក្រុង Shariff Aguak ក្នុងខេត្ត Maguindanao del Sur ភាគខាងត្បូងប្រទេសហ្វីលីពីន។ វីដេអូពីកន្លែងកើតហេតុបង្ហាញពីជនសង្ស័យ កំពុងចេញពីយានយន្ត ដែលចតនៅម្ខាងផ្លូវ។ បុរសម្នាក់បានបាញ់អាវុធប្រឆាំងរថក្រោះ RPG-2 ដែលត្រូវបានគេស្គាល់ផងដែរថា ជា B-40 ទៅលើរថយន្តរបស់លោក Ampatuan នៅពេលដែលរថយន្តបន្ថយល្បឿនដើម្បីបត់ចូលទៅក្នុងផ្លូវតូច។ ជនសង្ស័យម្នាក់ទៀត ដែលប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ ក៏ហាក់ដូចជា បានបាញ់គ្រាប់ជាច្រើនគ្រាប់ទៅលើគោលដៅផងដែរ។ ប៉ូលីសក្នុងតំបន់បាននិយាយថា ក្បាលគ្រាប់ RPG-2 មួយបានផ្ទុះនៅខាងក្រោមរថយន្ត SUV ពាសដែកដែលដឹកលោកអភិបាលក្រុង Ampatuan ។ រថយន្តភីកអាប់មួយទៀតនៅក្នុងក្បួន រថយន្តក៏ត្រូវបានវាយប្រហារ ដោយបំណែកគ្រាប់បែកផងដែរ។ លោក … Continue reading រូបភាពដែលឃាតក បានបាញ់អាវុធប្រឆាំង រថក្រោះទៅលើឡានពាសដែក របស់អភិបាលក្រុង របស់ហ្វីលីពីន