លោក Trump ដំឡើងពន្ធនាំចូល ដល់ ២៥% លើទំនិញជាច្រើនពីកូរ៉េខាងត្បូង ដោយចោទប្រទេសនេះថា មិនបានបំពេញកិច្ច ព្រមព្រៀង ពាណិជ្ជកម្មរបស់ខ្លួន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដំឡើង ពន្ធនាំចូលដល់ ២៥% លើរថយន្ត ឈើ និងឱសថពីប្រទេសកូរ៉េខាងត្បូង ដោយចោទប្រកាន់ប្រទេសនេះថា «មិនបានបំពេញ» កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ថា លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី ២៦ ខែមករាថា «កូរ៉េខាងត្បូងមិនទាន់បានបំពេញកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនៅឡើយទេ»។ «ដោយសារតែរដ្ឋសភាកូរ៉េខាងត្បូង មិនទាន់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្ររបស់យើង ទោះបីជាវាស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់ពួកគេក៏ដោយ ខ្ញុំបានសម្រេចចិត្តបង្កើនពន្ធនាំចូលលើរថយន្ត ឈើ ឱសថ និងពន្ធទៅវិញទៅមកផ្សេងទៀតទាំងអស់លើទំនិញកូរ៉េខាងត្បូង ពី ១៥% ទៅ ២៥%»។ លោក Trump មិនបានបញ្ជាក់ថាពេលណា ពន្ធនេះនឹងចូលជាធរមាននោះទេ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ។ ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយពន្ធលើរថយន្ត និង គ្រឿងបន្លាស់រថយន្តកូរ៉េខាងត្បូងដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិកពី ២៥% … Continue reading លោក Trump ដំឡើងពន្ធនាំចូល ដល់ ២៥% លើទំនិញជាច្រើនពីកូរ៉េខាងត្បូង ដោយចោទប្រទេសនេះថា មិនបានបំពេញកិច្ច ព្រមព្រៀង ពាណិជ្ជកម្មរបស់ខ្លួន