សភាអឺរ៉ុប​ ពន្យារពេលការសម្រេចចិត្ត លើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអាមេរិក

ប្រ៊ុចសែល ៖​ សភាអឺរ៉ុប​ បានពន្យារពេល រហូតដល់សប្តាហ៍ក្រោយ នូវការសម្រេចចិត្តថា តើត្រូវចាប់ផ្តើមការងារឡើងវិញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកឬអត់ បន្ទាប់ពីផ្អាកដំណើរការអនុម័តរបស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងការជំរុញ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការទទួលបានកោះហ្គ្រីនឡែន និងការគំរាមកំហែងពន្ធ របស់លោកប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប។ ដោយបញ្ជាក់ថាមិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ដើម្បីបន្តនីតិវិធីនីតិបញ្ញត្តិធម្មតារវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម​ X ថា ក្រុមចរចារបស់សភានឹងជួបគ្នានៅថ្ងៃទី៤​ ខែកុម្ភៈ ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាព។ នៅថ្ងៃទី២១​ ខែមករា សភាអឺរ៉ុប​ បានសម្រេចចិត្តផ្អាកការអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីការគំរាមកំហែងពន្ធ របស់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងកោះហ្គ្រីនឡែន។ ភាពតានតឹងបានធូរស្រាលបន្ទាប់ពីនោះ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន​ បានប្រកាសថា «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» មួយត្រូវបានសម្រេចលើបញ្ហា ទាក់ទងនឹងកោះហ្គ្រីនឡែន​ ហើយថាពន្ធគយដែលបានគំរាមកំហែង លើប្រទេសអឺរ៉ុបចំនួន៨​ នឹងត្រូវផ្អាក។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប​ និង អាមេរិក​ ដែលសម្រេចបានក្នុងខែកក្កដា ឆ្នាំមុន​ សហភាពអឺរ៉ុប​ … Continue reading សភាអឺរ៉ុប​ ពន្យារពេលការសម្រេចចិត្ត លើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអាមេរិក