ធ្លាក់យន្តហោះយោធា Yak-130 របស់វៀតណាម ពេល​ហ្វឹកហ្វឺន, ពិឡុតរួចជីវិត

បរទេស៖ អំឡុងពេលហោះហើរហ្វឹកហាត់ យន្តហោះ Yak-130 មួយគ្រឿងបានជួបប្រទះបញ្ហាមួយនៅជិតភ្នំហុនវិញ ស្រុកដុងហ័រ (អតីតខេត្តភូយៀន)។ អ្នកបើកយន្តហោះបានបញ្ជាយន្តហោះឱ្យឆ្ងាយពីតំបន់លំនៅដ្ឋាន មុនពេលលោតឆ័ត្រយោងនៅព្រឹកថ្ងៃទី២៨ ខែមករានេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមព័ត៌មានពីក្រសួងការពារជាតិវៀតណាម នៅវេលាម៉ោង ៧:២៧នាទីព្រឹក លោកអនុសេនីយ៍ឯក ឌិញ ថាញ់ ទ្រុង មកពីកងវរសេនាធំទ័ពអាកាសលេខ ៩៤០ សាលានាយទាហានទ័ពអាកាស បញ្ជាការកងទ័ពអាកាស បានបើកបរយន្តហោះ Yak-130 ដើម្បីធ្វើសមយុទ្ធហ្វឹកហាត់ដែលបានគ្រោងទុក។ បន្ទាប់ពីការហ្វឹកហាត់ជិត ២០ នាទី យន្តហោះបានជួបប្រទះបញ្ហាបច្ចេកទេស និង បាត់បង់ការទាក់ទង។ អ្នកបើកយន្តហោះបានព្យាយាម ដោះស្រាយបញ្ហានេះ ប៉ុន្តែមិនបានជោគជ័យទេ។ លោកអនុសេនីយ៍ឯក ទ្រុង បានបញ្ជាយន្តហោះឆ្ពោះទៅតំបន់ភ្នំមួយ ឆ្ងាយពីតំបន់ដែលមានប្រជាជនរស់នៅច្រើន។ នៅពេលដែលទីតាំងសមស្របមួយត្រូវ បានរកឃើញ អ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាព។ ក្រសួងការពារជាតិវៀតណាម បានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅតំបន់ភ្នំមួយ ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលឡើយ។ អ្នកបើកយន្តហោះ បន្ទាប់ពីគេចផុតពីគ្រោះថ្នាក់ … Continue reading ធ្លាក់យន្តហោះយោធា Yak-130 របស់វៀតណាម ពេល​ហ្វឹកហ្វឺន, ពិឡុតរួចជីវិត