Breaking News: ធ្លាក់យន្តហោះហ្វឹកហាត់ AT-6 មួយគ្រឿង របស់កងទ័ពអាកាសថៃ នៅឈៀងម៉ៃ ភាគខាងជើងប្រទេស ស្លាប់២នាក់

បរទស៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦នេះ កងទ័ពអាកាសភូមិន្ទថៃ បាននិយាយថា យន្តហោះ AT-6 មួយគ្រឿង បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃអង្គារ។ សារព័ត៌មាន khaosod English ចេញផ្សាយថា កងទ័ពអាកាសបានបញ្ជាក់ថា ខ្លួនបានទទួលរបាយការណ៍នៅម៉ោង ១០៖៣០នាទី ថា យន្តហោះ AT-6 បានធ្លាក់នៅភូមិហួយហ្វាង ស្រុកជុំថង ខេត្តឈៀងម៉ៃ ខណៈពេលកំពុងបំពេញបេសកកម្មហ្វឹកហាត់ហោះហើរ។ ចំណែកសារព័ត៌មាន The Nation បានផ្សាយថា ហេតុការណ៍ធ្លាក់យន្តហោះនេះដែរ ក៏បានបណ្តាលឱ្យពិឡុត២នាក់ស្លាប់ផងដែរ។ មន្ត្រីបាននិយាយថា ក្រុមនានាកំពុងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីវាយតម្លៃស្ថានភាព និងធ្វើការស៊ើបអង្កេតដំបូង។ ព័ត៌មានលម្អិតបន្ថែមមិនទាន់មានភ្លាមៗ នៅឡើយទេ ៕ប្រែសម្រួលៈ ណៃ តុលា