ក្រុមប្រឹក្សាមាស ពិភពលោកអះអាងថា តម្រូវការទីផ្សារមាស នឹងឡើងដល់កំណត់ត្រាខ្ពស់បំផុត ក្នុងឆ្នាំ២០២៥នេះ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមប្រឹក្សាមាសពិភពលោក ឬWorld Gold Council បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា តម្រូវការមាសពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំនួន៥០០២ តោនក្នុងឆ្នាំ២០២៥ ចំពេលមានការបន្តភាព មិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ ភាពមិនច្បាស់លាស់ទាំងនេះ បានជំរុញឱ្យមានការវិនិយោគ យ៉ាងច្រើននៅក្នុងមាស ដោយបង្កើនតម្លៃសរុប ដល់៥៥៥ពាន់លានដុល្លារអាមេរិកដែលមិនធ្លាប់មានពីមុនមក ពោលគឺកើនឡើង៤៥ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍និន្នាការតម្រូវការមាស ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងឡុងដ៍បាននិយាយថា ការយល់ឃើញពីហានិភ័យខ្ពស់ បានបន្តជំរុញចំណង់អ្នកវិនិយោគ។ លោក Louise Street អ្នកវិភាគ ទីផ្សារជាន់ខ្ពស់ នៅក្រុមប្រឹក្សាបាននិយាយថា ឆ្នាំ ២០២៥ បានឃើញការកើនឡើង នៃតម្រូវការមាស និងតម្លៃកើនឡើង។ គួរឲ្យដឹងដែរថាអ្នកប្រើប្រាស់ និងអ្នកវិនិយោគដូចគ្នាបានទិញ និងរក្សាមាសនៅក្នុងបរិយាកាសដែលហានិភ័យសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបានក្លាយ ជារឿងធម្មតាដែលថ្មីមួយ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed