ក្នុងជំនួបរយៈពេល៨០នាទី, នាយករដ្ឋមន្រ្តីអង់គ្លេស ប្រាប់ប្រធានាធិបតីចិនថា លោកចង់បានទំនាក់ទំនង “ទំនើបជាងមុន” ជាមួយប្រទេសចិន

បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយភាពតានតឹងអស់ រយៈពេលជាច្រើនឆ្នាំ។ ដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក និងទោះបីជាសេវាស៊ើបការណ៍សម្ងាត់របស់អង់គ្លេស បានចោទប្រកាន់ប្រទេសចិន ពីបទចារកម្មក៏ដោយ ក៏ការអះអាងនេះត្រូវបាន ទីក្រុងប៉េកាំងបដិសេធចោល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Starmer គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទៅកាន់ប្រទេសចិនក្នុងរយៈពេល៨ឆ្នាំ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ដែលមានរយៈពេលប្រហែល ៨០ នាទី លោក Starmer បានពិពណ៌នាអំពីដំណើរ ទស្សនកិច្ចនេះថាជា “ប្រវត្តិសាស្ត្រ” ដោយប្រាប់លោក Xi ថា លោកចង់បានទំនាក់ទំនង “ទំនើបជាងមុន” ជាមួយប្រទេសចិន។ លោក Starmer បានបន្ថែមថា ប្រទេសចិន គឺជា “អ្នកដើរតួយ៉ាងសំខាន់នៅលើឆាកសកល” ហើយថាចក្រភពអង់គ្លេស … Continue reading ក្នុងជំនួបរយៈពេល៨០នាទី, នាយករដ្ឋមន្រ្តីអង់គ្លេស ប្រាប់ប្រធានាធិបតីចិនថា លោកចង់បានទំនាក់ទំនង “ទំនើបជាងមុន” ជាមួយប្រទេសចិន