លោក Lavrov ស្តីបន្ទោសអឺរ៉ុប ចំពោះការបង្កជម្លោះ រវាងរុស្ស៊ី និងអាមេរិក
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា អឺរ៉ុប បន្តព្យាយាមបង្កជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ លោក Lavrov បានឧ្យដឹងនៅក្នុងបទ សម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ ផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ីថា “វាពិបាកក្នុងការចោទប្រកាន់ យើងថាជាអ្នកបង្កជម្លោះ”។ លោកបានលេីកឡេីងថា “វាគឺជាអឺរ៉ុប ដែលបានព្យាយាម និងបន្តព្យាយាមសាបព្រោះការបែកបាក់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដោយឃើញនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អ្វីដែលខ្លួនចាត់ទុកថា ជាទំនោរទៅរករុស្ស៊ី ដោយចំណាយលើអឺរ៉ុប”។ លោកបានបន្ដថា “នៅពេលដែលប្រទេសមួយក្រោកឈរឡើង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដូចដែលរុស្ស៊ីធ្វើ វាត្រូវបានប្រព្រឹត្តតាមនោះ”។ ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា មេដឹកនាំអឺរ៉ុបភាគច្រើនបានដោះដូរផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់ផលប្រយោជន៍របស់អ៊ុយក្រែន ដោយប្រើប្រាស់ផលប្រយោជន៍របស់អ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមបើកចំហប្រឆាំងនឹងរុស្ស៊ី ខណៈពេលដែលកំពុងរៀបចំខ្លួនដោយបើកចំហ ដើម្បីចូលរួមក្នុងជម្លោះដោយខ្លួនឯង។ លោក Lavrov ក៏បានលើកឡើងពីជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង រីយ៉ាដ កាលពីខែកុម្ភៈ ឆ្នាំ២០២៥។ លោកបានរំលឹកឡើងវិញថា លោក Rubio បាននិយាយនៅពេលនោះថា … Continue reading លោក Lavrov ស្តីបន្ទោសអឺរ៉ុប ចំពោះការបង្កជម្លោះ រវាងរុស្ស៊ី និងអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed