នាយករដ្ឋមន្ត្រី ​ហ្គ្រីនឡែន​ អះអាងថា​ សម្ពាធជាបន្ដបន្ទាប់របស់អាមេរិក​ ជារឿងមិនអាចទទួលយកបាន

អូស្លូ៖ នាយករដ្ឋមន្ត្រី​ហ្គ្រីនឡែន លោក Jens-Frederik Nielsen បានថ្កោលទោសសហរដ្ឋអាមេរិក​ ចំពោះ «គោលបំណង​មើលងាយ និង​បំបែកបំបាក់» របស់ខ្លួន​ ចំពោះហ្គ្រីនឡែន​ ហេីយបានអះអាងថា​ សម្ពាធជាបន្ដបន្ទាប់របស់អាមេរិក​ ជារឿងមិនអាចទទួលយកបាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយមុនសម័យប្រជុំបន្ទាន់របស់សភាហ្គ្រីនឡែន លោក Nielsen ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្ពាធជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិកលើហ្គ្រីនឡែនគឺ «មិនអាចទទួលយកបាន»​ នោះទេ។ លោកនាយករដ្ឋមន្ត្រីបានលេីកឡេីងថា ហ្គ្រីនឡែន បានប្រឈមមុខនឹងស្ថានភាពលំបាកក្នុងរយៈពេល ១៤ខែកន្លងមកនេះ ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដដែលៗ របស់សហរដ្ឋអាមេរិក រួមទាំងសេចក្តីថ្លែងការណ៍ថ្មីៗ ទាក់ទងនឹងចេតនារបស់ខ្លួន ក្នុងការទិញយកកោះហ្គ្រីនឡែន។ ខណៈពេលដែលលទ្ធភាព នៃការដណ្តើមយកដោយយោធា ត្រូវបានបដិសេធថ្មីៗនេះ សហរដ្ឋអាមេរិក​ នៅតែបន្តស្វែងរកការភ្ជាប់ទំនាក់ទំនងរបស់ហ្គ្រីនឡែន និងការគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ លោក Nielsen បានចង្អុលបង្ហាញថា វោហាសាស្ត្របែបនេះ មិនត្រឹមតែមកពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីអ្នកធ្វើការសម្រេចចិត្តសំខាន់ៗផ្សេងទៀត របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផងដែរ ដោយបន្ថែមថា ពួកគេមាន «គោលបំណងមើលងាយ និងបំបែកបំបាក់» ចំពោះហ្គ្រីនឡែន​ … Continue reading នាយករដ្ឋមន្ត្រី ​ហ្គ្រីនឡែន​ អះអាងថា​ សម្ពាធជាបន្ដបន្ទាប់របស់អាមេរិក​ ជារឿងមិនអាចទទួលយកបាន