សន្ធិសញ្ញា នុយក្លេអ៊ែរ រុស្ស៊ី-អាមេរិក បម្រើជាមូលដ្ឋាន សម្រាប់ការកសាងទំនុកចិត្ត
មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឧ្យដឹងថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (New START) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បម្រើជាមូលដ្ឋាន សម្រាប់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ លោក Medvedev បានឧ្យដឹងថា សំណើរបស់រុស្ស៊ីទៅកាន់ភាគីសហរដ្ឋអាមេរិក ដើម្បីបន្តរយៈពេលមួយឆ្នាំ លើការរឹតបន្តឹងដែលកំណត់ដោយសន្ធិសញ្ញា New START នៅតែស្ថិតនៅលើតុពិភាក្សា។ លោកបានបន្ថែមថា “ប្រសិនបើភាគីអាមេរិកចង់បន្ត នោះវាអាចធ្វើទៅបាន”។ ដោយធ្វើអត្ថាធិប្បាយលើការផុតកំណត់ដែលអាចកើតមាននៃសន្ធិសញ្ញា New START នៅថ្ងៃទី៥ ខែកុម្ភៈ លោក Medvedev បានលេីកឡេីងថា ការបញ្ចប់នេះមិនមានន័យថា ជាគ្រោះមហន្តរាយភ្លាមៗ ឬការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរនោះទេ ប៉ុន្តែវាគួរតែ “នៅតែធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល”។ សន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ មានគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ និងយានជំនិះដឹកជញ្ជូនដែលដាក់ពង្រាយ។ សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយនឹងរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមកត្រូវបានពង្រីកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រធានាធិបតីរុស្ស៊ី … Continue reading សន្ធិសញ្ញា នុយក្លេអ៊ែរ រុស្ស៊ី-អាមេរិក បម្រើជាមូលដ្ឋាន សម្រាប់ការកសាងទំនុកចិត្ត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed