បរទេស៖ លោក Mark Rutte ប្រធានប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកគឺអង្គការ ណាតូ បានមានប្រសាសន៍ថា ប្រទេសជាសមាជិកណាតូ នឹងដាក់ពង្រាយកងទ័ពនៅ អ៊ុយក្រែន នៅពេល ដែលជម្លោះជាមួយរុស្ស៊ីបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ទីក្រុងមូស្គូបានអះអាងថា ការដាក់ពង្រាយកងទ័ពលោកខាងលិច នៅអ៊ុយក្រែននឹងធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយអាចនាំឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រអឺរ៉ុប របស់ទីក្រុងគៀវបានបន្តជំរុញឲ្យបញ្ជូន ទាហានជាទម្រង់នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយនៅក្នុងសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារថា “សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន បានប្រកាសថា ពួកគេនឹង ដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច”។ “កងទ័ពនៅលើដី យន្តហោះចម្បាំងនៅលើ អាកាស កប៉ាល់នៅលើសមុទ្រខ្មៅ ចំណែក សហរដ្ឋអាមេរិកនឹងជាខ្នងបង្អែក”។ លោក Rutte បាននិយាយថា ទន្ទឹមនឹងនេះ ប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិកនេះក៏កំពុង «ជួយ បំពាក់ និងបណ្តុះបណ្តាលកងកម្លាំង … Continue reading អគ្គលេខាធិការណាតូថា សមាជិកណាតូ នឹងដាក់ពង្រាយកងទ័ព របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកើតឡើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed