បរទេស៖ របាយការណ៍របស់អភិបាលរដ្ឋ Vyacheslav Gladkov នៅព្រឹកថ្ងៃពុធ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ថាមពលយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី យ៉ាងទូលំទូលាយ រំខានដល់ការផ្គត់ផ្គង់កំដៅ និងទឹក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់ បានធ្វើការពេញមួយយប់ ដើម្បីជួសជុលការខូចខាតបន្ទាប់ពីអ្វី ដែលគាត់បានពិពណ៌នាថា ជាការវាយប្រហារដ៏ធំមួយ។ យោងតាមអភិបាលរដ្ឋ គឺទីក្រុង Belgorod ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងធំចំនួន ១២ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន៣គ្រឿង ដោយមានរោងចក្រថាមពលស្ថិត ក្នុងចំណោមគោលដៅដែលខូចខាត។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំត្រូវបានរាយការណ៍ នៅទូទាំងស្រុកជិត១០ផ្សេងទៀត ។ នៅក្នុងភូមិ Dunayka ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកលើឡានដឹកទំនិញ មួយបានធ្វើឱ្យបុរសម្នាក់រងរបួស ។ ជនស៊ីវិលម្នាក់ទៀតបានរងរបួសដោយយន្តហោះគ្មានមនុស្សបើក FPV នៅក្នុងភូមិ Glotovo។ អ្នកប្រយុទ្ធស្ម័គ្រចិត្តម្នាក់ក៏បានរង របួសនៅក្នុងស្រុក Borisovsky ផងដែរ។ ដោយសារតែការខូចខាតយ៉ាង … Continue reading អ៊ុយក្រែន ប្រើប្រាស់យន្តហោះដ្រូន និងកាំភ្លើងធំ វាយប្រហារបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ដែលបណ្តាលឱ្យដាច់ ចរន្តអគ្គិសនី រំខានដល់ការផ្គត់ផ្គង់កំដៅ និងទឹក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed