កងកម្លាំងអ៊ុយក្រែន វាយប្រហារអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដោយប្រើប្រព័ន្ធរ៉ុក្កែត ប្រភេទ HIMARS

បរទេស៖ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដោយប្រើប្រព័ន្ធរ៉ុក្កែត បាញ់ច្រើនគ្រាប់ ប្រភេទ HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក, នេះបើយោងតាមការរាយការណ៍ របស់អភិបាលរដ្ឋ Aleksandr Bogomaz កាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អភិបាលរដ្ឋរបស់រុស្ស៊ី លោក Aleksandr Bogomaz បាននិយាយថា ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារនោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អភិបាលតំបន់រូបនេះបានបន្ថែមថា កងកម្លាំងអ៊ុយក្រែន ក៏បានដាក់ពង្រាយមីស៊ីល Neptun ដែលផលិតក្នុងស្រុក និង យន្តហោះគ្មានមនុស្សបើក kamikaze ដែលដំណើរការដោយយន្តហោះ ប្រតិកម្មនៅក្នុងការវាយប្រហារផងដែរ ។ ក្រសួងការពារជាតិរុស្ស៊ីមុននេះ បានរាយការណ៍ថា បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ១១ គ្រឿងនៅលើតំបន់ Bryansk នៅពេលយប់។ ក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះគ្មានមនុស្សបើកស្លាបរឹងអ៊ុយក្រែនសរុប ចំនួន ២៤ គ្រឿងត្រូវបានបាញ់ទម្លាក់ … Continue reading កងកម្លាំងអ៊ុយក្រែន វាយប្រហារអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដោយប្រើប្រព័ន្ធរ៉ុក្កែត ប្រភេទ HIMARS