លោក ដូណាល់ ត្រាំថា លោកពូទីន រក្សាការសន្យាទៅលើ បទឈប់បាញ់រយៈពេល១អាទិត្យ ជាមួយអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរក្សាការសន្យារបស់លោកលើការផ្អាកការវាយប្រហាររយៈពេលមួយសប្តាហ៍លើទីក្រុងគៀវ និងទីក្រុងធំៗផ្សេងទៀត របស់អ៊ុយក្រែន ចំពេលមានវិបត្តិថាមពលរដូវរងា, នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ចំពេលមានរបាយការណ៍ថា ទីក្រុងមូស្គូ និងទីក្រុងគៀវ បានឈានដល់ «បទឈប់បាញ់ថាមពល» លោក ត្រាំ បានប្រកាសថា លោកផ្ទាល់បានស្នើសុំលោក ពូទីន ឲ្យយល់ព្រម ចំពោះការផ្អាកការវាយប្រហារ ដោយផ្នែក «ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង»។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ក្រោយមកបានបញ្ជាក់ ពីបទឈប់បាញ់នេះ ដោយបន្ថែមថា ការផ្អាករយៈពេលមួយសប្តាហ៍ នឹងមានរយៈពេល រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ហើយមានគោលបំណង «បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចា» ដោយសំដៅទៅលើ ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត អារ៉ាប់រួម។ … Continue reading លោក ដូណាល់ ត្រាំថា លោកពូទីន រក្សាការសន្យាទៅលើ បទឈប់បាញ់រយៈពេល១អាទិត្យ ជាមួយអ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed