គុយបា ព្រមានអំពីវិបត្តិ ខ្វះសាំង ចាក់យន្តហោះ ដោយសារតែបម្រាមអាមេរិក
បរទេស ៖ អាជ្ញាធរអាកាសចរណ៍គុយបា បានព្រមានក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិអំពីកង្វះខាត ប្រេងឥន្ធនៈផ្នែកអាកាសចរណ៍ ដោយសារតែការហាមឃាត់ថាមពល របស់សហរដ្ឋអាមេរិកនៅលើកោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការជូនដំណឹងទៅកាន់ អ្នកបើកយន្តហោះ (NOTAM) ដែលចេញកាលពីថ្ងៃអាទិត្យដោយអាកាសយានដ្ឋានអន្តរជាតិ Jose Marti នៃទីក្រុង Havana បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ ចំនួន៩របស់ប្រទេសគុយបា នឹងមិនមានប្រេងចាក់ យន្តហោះដែលមកដល់ទេចាប់ពីថ្ងៃច័ន្ទ ហើយវិបត្តិនេះត្រូវបានគេរំពឹងថា នឹងអូសបន្លាយរហូតដល់យ៉ាង ហោចណាស់ខែមីនា។ ប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដាក់ពន្ធលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់ប្រទេស គុយបា ខណៈដែលរដ្ឋបាលរបស់លោករំពឹងថា វិបត្តិសេដ្ឋកិច្ចអាចផ្តួលរំលំរដ្ឋាភិបាលគុយបា បាន។ អ្នកសង្កេតការណ៍កត់សម្គាលឃើញថា ក្រុមហ៊ុនអាកាសចរណ៍ពីមុនបានគ្រប់គ្រង ការខ្វះខាតស្រដៀងគ្នានេះ ដោយបន្ថែមចំណតចាក់ប្រេង នៅក្នុងប្រទេសដូចជាម៉ិកស៊ិក ឬសាធារណរដ្ឋដូមីនីកែន ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃសំបុត្រខ្ពស់ដែលបណ្តាល ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើប្រទេសគុយបា ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល … Continue reading គុយបា ព្រមានអំពីវិបត្តិ ខ្វះសាំង ចាក់យន្តហោះ ដោយសារតែបម្រាមអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed