ជ័យជម្នះ ក្នុងការបោះឆ្នោត របស់គណបក្ស Bhumjaithai បង្ហាញពីការផ្លាស់ប្តូរ អភិរក្សនិយមក្នុងនយោបាយថៃ
បរទេស៖ គណបក្សនយោបាយរបស់ប្រទេសថៃ កំពុងពិចារណាជម្រើសរបស់ពួកគេនៅថ្ងៃចន្ទ បន្ទាប់ពីជ័យជម្នះដ៏ម៉ឺងម៉ាត់ នៃការបោះឆ្នោត របស់គណបក្សអភិរក្សនិយម គឺបក្ស Bhumjaithai បានបង្ហាញថា អ្នកបោះឆ្នោតបានជ្រើសរើសស្ថិរភាព ជាជាងការផ្លាស់ប្តូរ, នេះបើយោងតាមអ្នកវិភាគ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Ken Lohatepanont បេក្ខជនថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ Michigan បានកត់សម្គាល់នៅក្នុងព្រឹត្តិប័ត្រព័ត៌មានអនឡាញ របស់លោកអំពីនយោបាយថៃថា “នេះនឹងជាលើកដំបូង នៅក្នុងសតវត្សរ៍ទី ២១ ដែលគណបក្សអភិរក្សនិយម បានឈ្នះអាសនៈច្រើនបំផុត នៅក្នុងការបោះឆ្នោតទូទៅ ហើយវាគឺជាការផ្លាស់ប្តូរដ៏ គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងនយោបាយថៃ” ។ នយោបាយបោះឆ្នោតចាប់តាំងពីឆ្នាំ ២០០១ ត្រូវបានគ្របដណ្ដប់ដោយគណបក្ស ដែលមានប្រជានិយមដែលស្មោះត្រង់នឹងមហាសេដ្ឋី Thaksin Shinawatra ដែលបានបម្រើការជានាយករដ្ឋមន្ត្រី រហូតដល់គាត់ ត្រូវបានបណ្តេញចេញ ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ដែលបង្កឱ្យមានការតស៊ូ ដណ្តើមអំណាចប្រឆាំង នឹងស្ថាប័នរាជានិយម-យោធាអភិរក្សនិយមរបស់ប្រទេសថៃ។ លោក Napon Jatusripitak នាយកមជ្ឈមណ្ឌលនយោបាយ និង ភូមិសាស្ត្រនយោបាយនៅ … Continue reading ជ័យជម្នះ ក្នុងការបោះឆ្នោត របស់គណបក្ស Bhumjaithai បង្ហាញពីការផ្លាស់ប្តូរ អភិរក្សនិយមក្នុងនយោបាយថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed