បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរដែលទើបចាប់ផ្តើមថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក Netanyahu បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងជំរុញគាត់ ឱ្យប្រកាន់ខ្ជាប់ នូវខ្សែបន្ទាត់រឹង ជាងមុនលើសមត្ថភាព មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ក្នុងការចរចានាពេលខាងមុខ ។នេះគឺជាជំនួបលើកទី៧ ហើយរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលជាមួយលោក Trump ចាប់តាំងពីការវិលត្រឡប់ មកកាន់តំណែង រួមទាំងកិច្ចប្រជុំមួយនៅទីក្រុងយេរូសាឡឹមក្នុងខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីលោក Trump បានប្រកាសបទឈប់បាញ់នៅហ្គាហ្សា ។ លោក Netanyahu បានប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានថា ៖នៅក្នុងដំណើរនេះ យើងនឹងពិភាក្សាអំពីបញ្ហា ជាច្រើន៖ តំបន់ Gaza ដែលជាតំបន់ ប៉ុន្តែជាការពិតណាស់ ការចរចារជាមួយអ៊ីរ៉ង់ផងដែរ ។ការិយាល័យរបស់លោក Netanyahu នាពេលថ្មីៗនេះ បាននិយាយថា នាយករដ្ឋមន្ត្រី … Continue reading អ៊ីរ៉ង់ជឿជាក់ថា ដំណើរទស្សនកិច្ច លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិកគឺ ជាការគម្រាមកំហែង ចំពោះការចរចានុយក្លេអ៊ែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed