បេឡារុស្ស ជំរុញសមត្ថភាពការពារជាតិ ចំពេលមានភាពតានតឹង តាមព្រំដែន
មីនស៍៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអំពាវនាវ ឱ្យមានការ ជំរុញសមត្ថភាពការពារជាតិ របស់ប្រទេស ចំពេលមានសកម្មភាពយោធា កើនឡើងនៅជិតព្រំដែនរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំ ស្តីពីការ អភិវឌ្ឍឧស្សាហកម្មយោធា លោក Lukashenko បានទាមទារឱ្យបង្កើតការ ផលិតក្នុងស្រុក នៃប្រភេទគ្រាប់រំសេវទូទៅ គ្រាប់កាំភ្លើងធំ និងរ៉ុក្កែតសម្រាប់ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ Grad នៅចុងឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានតួនាទីកាន់តែខ្លាំងឡើង នៃអាវុធបច្ចេកវិទ្យាខ្ពស់ក៏ដោយ កាំភ្លើងធំធម្មតានៅតែជាកត្តា សម្រេចចិត្តក្នុងការប្រយុទ្ធ។ ប្រធានាធិបតីរូបនេះ បានប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាល ធានាមូលនិធិសម្រាប់គម្រោងនានា និងបានប្រគល់ការត្រួតពិនិត្យ ដល់លេខាធិការដ្ឋានរដ្ឋ និងគណៈកម្មាធិការត្រួតពិនិត្យរដ្ឋ ដោយព្រមានមន្ត្រីអំពីការពន្យារពេល ណាមួយក្នុងការបំពេញ តាមកាលកំណត់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed