វេណេស៊ុយអេឡា ចាប់ផ្តើមនាំប្រេង ចេញទៅកាន់ទឹកដី អ៊ីស្រាអែលឡើងវិញ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដកស្រង់ព័ត៌មាន កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានទទួលការដឹកជញ្ជូនប្រេងឆៅ លើកដំបូង របស់ខ្លួនពីប្រទេសវេណេស៊ុយអេឡា វិញហើយ ។ ការដំណើរការឡើងវិញនេះធ្វើឡើង ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ការបិទប្រទេសនៅអាមេរិកឡាទីនមួយនេះ និងបានចាប់ពង្រត់ប្រធានាធិបតីលោក Maduro ផង ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដើម្បីចាប់ពង្រត់ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro កាលពីដើមខែមករា ហើយឥឡូវនេះបានអះអាងថា បានដណ្តើមគ្រប់គ្រងការនាំចេញ ប្រេងរបស់ប្រទេសទាំងស្រុងតែម្តង។ យ៉ាងហោចណាស់មាន នាវាដឹកប្រេងចំនួន៧គ្រឿង ដែលត្រូវបានគេចាត់ទុកថា បានបំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ត្រូវបានរឹបអូសចាប់តាំងពីពេលនោះមក រួមទាំងនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ី នៅពាក់កណ្តាលអាត្លង់ទិក ហើយទីក្រុងវ៉ាស៊ីនតោន បានហាមឃាត់ក្រុមហ៊ុនផលិតប្រេង Venezuelan មិនឱ្យធ្វើអាជីវកម្មជាមួយរុស្ស៊ី និងចិន៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed