OPEC រក្សាការព្យាករណ៍ ពីតម្រូវការប្រេង សម្រាប់ឆ្នាំ ២០២៦-២០២៧
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានប្រកាសថា ខ្លួនកំពុងរក្សាការព្យាករណ៍ពីមុនរបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងសកលក្នុងឆ្នាំ ២០២៦ និង ២០២៧។ នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែខែកុម្ភៈរបស់ខ្លួន OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងសកល “មានសុខភាពល្អ” ចំនួន ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ ២០២៦ បន្ទាប់មកដោយការកើនឡើង ១,៣ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៧ ដែលជាតួលេខមិនផ្លាស់ប្តូរពីការវាយតម្លៃកាលពីខែមុន។ តម្រូវការប្រេងនៅក្នុងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ១៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៦ ខណៈពេលដែលនៅក្នុងប្រទេសដែលមិនមែនជាសមាជិក OECD តម្រូវការត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ១.២លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៦។ របាយការណ៍នេះបានឧ្យដឹងថា “កំណើនតម្រូវការប្រេងត្រូវបានគេរំពឹងថា នឹងត្រូវបានគាំទ្រដោយតម្រូវការធ្វើដំណើរតាមផ្លូវអាកាសដ៏រឹងមាំ និងការធ្វើដំណើរតាមផ្លូវគោកដែលមានសុខភាពល្អ រួមទាំងប្រេងម៉ាស៊ូត និងរថយន្តដឹកទំនិញ ក៏ដូចជាសកម្មភាពឧស្សាហកម្ម សំណង់ និងកសិកម្មដែលមានសុខភាពល្អនៅក្នុងប្រទេស ដែលមិនមែនជាសមាជិក OECD”។ របាយការណ៍នេះបានឧ្យដឹងទៀតថា នៅឆ្នាំ២០១៧ តម្រូវការប្រេងសកលក៏ត្រូវបានគេរំពឹងថានឹងឃើញកំណើនប្រចាំឆ្នាំដែលមានសុខភាពល្អផងដែរ ដោយប្រទេសដែលមិនមែនជាសមាជិក OECD កាន់កាប់ភាគច្រើននៃកំណើនសកល៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed