រថយន្តរាប់ម៉ឺនគ្រឿង កំពុងត្រូវបាននាំចេញពីប្រទេស​ចិន ទៅកាន់ប្រទេសរុស្ស៊ី​ ក្រោមគម្រោងទីផ្សារប្រផេះ គេចពីទណ្ឌកម្ម

បរទេស៖ យោងតាមទិន្នន័យចុះបញ្ជីដែលបានពិនិត្យដោយ Reuters និងការសម្ភាសន៍ជាមួយមនុស្ស៥នាក់ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះ គឺមាន រថយន្តរាប់ម៉ឺនគ្រឿង កំពុងត្រូវបាននាំចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ីក្រោមគម្រោងទីផ្សារប្រផេះ ដែលជារឿយៗគេចវេះការ ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលលោកខាងលិច និងអាស៊ី និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតរថយន្ត ក្នុងការចាកចេញពីទីផ្សាររុស្ស៊ី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ទណ្ឌកម្ម និងការសន្យារបស់ក្រុមហ៊ុន បានកើតឡើងជាប្រតិកម្មទៅ នឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ប៉ុន្តែការជួញដូរដ៏រីកចម្រើននៃយានយន្តទាំងនេះ ពី Toyotas និង Mazdas រហូតដល់រថយន្តម៉ូដែលប្រណីត របស់អាល្លឺម៉ង់ គឺបានបន្តដោយផ្នែកតាមរយៈបណ្តាញ ក្រៅផ្លូវការដែលអនុញ្ញាតឱ្យអ្នក ចែកចាយរុស្ស៊ីបញ្ជាទិញតាមរយៈអន្តរការីចិន ។ យោងតាមទិន្នន័យ និងប្រភព ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន ជាកន្លែងដែលម៉ាកអន្តរជាតិជាច្រើនផលិតយានយន្តជាមួយដៃគូក្នុងស្រុក ឬត្រូវបានដឹកជញ្ជូនតាមរយៈទីនោះបន្ទាប់ពីត្រូវបានផលិតនៅកន្លែងផ្សេង។ ចំនួនកាន់តែច្រើនឡើងគឺជាយានយន្ត “ប្រើរួច” ដែលមានចំងាយសូន្យម៉ាយ – រថយន្តថ្មីដែលបានចុះបញ្ជីថាលក់នៅក្នុងប្រទេសចិនដោយអ្នកចែកចាយ ឬពាណិជ្ជករ ដែលបន្ទាប់មកចាត់ថ្នាក់ឡើងវិញថាជារថយន្តប្រើរួច និងនាំចេញ៕ប្រែសម្រួលៈ ណៃ តុលា