​ អ៊ីរ៉ង់​ យកកម្មវិធីអភិវឌ្ឍន៍មីស៊ីល ជាបន្ទាត់ក្រហម​ ខណៈការចរចានុយក្លេអ៊ែរជាមួយអាមេរិក​ ស្ថិតក្នុងភាពមិនច្បាស់លាស់

តេអេរ៉ង់៖​ អ៊ីរ៉ង់​ បានឧ្យដឹងថា «របាំងនៃការមិនទុកចិត្ត» ដែលបង្កើតឡើងដោយលោកខាងលិចកំពុងរារាំងដល់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មី នូវការត្រៀមខ្លួន​ សម្រាប់ការទូតរបស់ខ្លួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលសន្យាថា​ នឹងមិនសម្របសម្រួល លើសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ថ្លែងនៅក្នុងពិធីអបអរសាទរនៅទីក្រុងតេអេរ៉ង់​ សម្រាប់ខួបលើកទី ៤៧​ នៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ បានថា «របាំងនៃការមិនទុកចិត្ត» ដែលបង្កើតឡើង ដោយលោកខាងលិច និងការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក​ កំពុងរារាំងដល់វឌ្ឍនភាព ក្នុងការចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន។ លោកបានលេីកឡេីងថា «យើងជឿជាក់ថាបញ្ហានៅក្នុងតំបន់អាច ត្រូវបានដោះស្រាយដោយប្រទេសក្នុងតំបន់តែប៉ុណ្ណោះ មិនមែនដោយរដ្ឋបរទេសនោះទេ» ដោយបន្ថែមថា​ អ៊ីរ៉ង់នឹងមិនចុះចាញ់ នឹងការទាមទារហួសហេតុ និងការឈ្លានពាននោះឡើយ។ ក្នុងអំឡុងពេល នៃការប្រារព្ធពិធីទូទាំងប្រទេស អ្នកចូលរួមបានដើរក្បួននៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី នូវភក្ដីភាពរបស់ពួកគេ ចំពោះស្ថាប័នជាតិ និងថ្កោលទោសគោលនយោបាយ «ឈ្លានពាន អស្ថិរភាព និងឧក្រិដ្ឋកម្ម» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលពួកគេស្តីបន្ទោសចំពោះអសន្តិសុខក្នុងតំបន់។ បដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ដឹកនាំដោយលោក​ Ayatollah Ruhollah Khomeini បានផ្តួលរំលំរបបលោក​ Shah Mohammad … Continue reading ​ អ៊ីរ៉ង់​ យកកម្មវិធីអភិវឌ្ឍន៍មីស៊ីល ជាបន្ទាត់ក្រហម​ ខណៈការចរចានុយក្លេអ៊ែរជាមួយអាមេរិក​ ស្ថិតក្នុងភាពមិនច្បាស់លាស់