ឥណ្ឌាគ្រោងទិញយន្តហោះចម្បាំង Rafale របស់បារាំង ១១៤គ្រឿង ក្នុងពេលប្រឈមមុខ នឹងបញ្ហាសន្តិសុខ ជាប់លាប់តាមបណ្តោយព្រំដែន ជាមួយប៉ាគីស្ថាន និងចិន

បរទេស៖ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការយល់ព្រមបឋមរបស់ខ្លួន សម្រាប់ការទិញយន្តហោះចម្បាំង Rafale របស់បារាំងបន្ថែម និងយន្តហោះល្បាតសមុទ្រ ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការទិញទាំងនេះគឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់ផលិតផលការពារជាតិ ដែលមានតម្លៃ ៣៩,៧៤ ពាន់លានដុល្លារ។ ការរក្សាអំណាចផ្លូវអាកាសគឺជាអាទិភាព យុទ្ធសាស្ត្រសម្រាប់ប្រទេសឥណ្ឌា ដែលប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខ ជាប់លាប់តាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរគឺប៉ាគីស្ថាន និងចិន។ ក្រសួងការពារជាតិឥណ្ឌា មិនបានផ្តល់អំពីចំនួនយន្តហោះ Rafales ឬ យន្តហោះ P-8I ដែលត្រូវទិញ ឬតម្លៃនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីឥណ្ឌាម្នាក់ដែលដឹងដោយផ្ទាល់អំពីបញ្ហានេះបានប្រាប់ The Associated Press ថា ក្រុមប្រឹក្សាទិញយកការពារជាតិដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ Rajnath Singh បានអនុម័តអ្វីដែលហៅថា “ការទទួលយកភាពចាំបាច់” នៅក្នុងប្រទេសឥណ្ឌាសម្រាប់ការទិញយន្តហោះចម្បាំងពហុតួនាទី Rafale ចំនួន ១១៤ គ្រឿងពីប្រទេសបារាំង និងយន្តហោះឈ្លបយកការណ៍សមុទ្រ … Continue reading ឥណ្ឌាគ្រោងទិញយន្តហោះចម្បាំង Rafale របស់បារាំង ១១៤គ្រឿង ក្នុងពេលប្រឈមមុខ នឹងបញ្ហាសន្តិសុខ ជាប់លាប់តាមបណ្តោយព្រំដែន ជាមួយប៉ាគីស្ថាន និងចិន