អាមេរិកចំណាយជិត ៣ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការចាប់ខ្លួន ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro

បរទេស៖ ប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីន រួមទាំងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានធ្វើឱ្យអ្នកជាប់ពន្ធអាមេរិកខាតបង់ជិត ៣ ពាន់លានដុល្លារ ហើយកំពុងកើនឡើងឥតឈប់ឈរ , នេះបើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរក្សាវត្តមាន នៅខាងក្រៅប្រទេស វេណេស៊ុយអេឡា ដោយយកលេសថានឹងផ្លាស់ប្តូរអំណាច បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យចាប់ខ្លួនលោក Maduro និងភរិយា គឺលោកស្រី Cilia Flores កាលពីដើមខែមករា ។ អ្នកទាំងពីរបច្ចុប្បន្នកំពុងជាប់ឃុំឃាំង នៅសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក ដោយប្រឈមមុខនឹងការចោទប្រកាន់ពីសហព័ន្ធពីបទភេរវកម្មគ្រឿងញៀន ការនាំចូលកូកាអ៊ីន និងបទល្មើសអាវុធ ដែលពួកគេបដិសេធ ។ យោធាសហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅទូទាំងភាគខាងត្បូង នៃតំបន់ការ៉ាប៊ីន និងភាគខាងកើតប៉ាស៊ីហ្វិកចាប់តាំងពីខែសីហា ក្នុងអ្វីដែលដំបូងឡើយត្រូវបានគេហៅថា បេសកកម្មប្រឆាំងគ្រឿងញៀន បានអនុវត្តការបិទផ្លូវមួយផ្នែក … Continue reading អាមេរិកចំណាយជិត ៣ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការចាប់ខ្លួន ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro