លោក ដូណាល់​ ត្រាំ នឹងគាំទ្រការវាយប្រហារ របស់អ៊ីស្រាអែល ​លើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារវាងអាមេរិក និងអ៊ីរ៉ង់​ បរាជ័យ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកនឹងគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែល​ លើកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បរាជ័យ។ លោក ដូណាល់​ ត្រាំ បានធ្វើការកត់សម្គាល់នេះ នៅពេលដែលលោកបានជួប ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ នៅលំនៅដ្ឋាន​ Mar-a-Lago ក្នុងរដ្ឋផ្លរីដា កាលពីខែធ្នូ នេះបើយោងតាមរបាយការណ៍របស់ CBS News ដោយដកស្រង់ប្រភពពីរ​ ដែលដឹងពីបញ្ហានេះ។ មន្ត្រីយោធា និងចារកម្មអាមេរិក ក៏បានពិភាក្សាអំពីរបៀប ដែលទីក្រុងវ៉ាស៊ីនតោន​ អាចជួយអ៊ីស្រាអែលក្នុងប្រតិបត្តិការ ដែលអាចកើតមានប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ រួមទាំងការផ្តល់ប្រេង ឥន្ធនៈតាមអាកាស​ សម្រាប់យន្តហោះអ៊ីស្រាអែល និងជួយធានាការអនុញ្ញាតហោះហើរ ពីលើពីប្រទេសក្នុងតំបន់ពាក់ព័ន្ធ នេះបើយោងតាមរបាយការណ៍ ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានប្រកាស ជាសាធារណៈថា ពួកគេនឹងមិនអនុញ្ញាត ឱ្យដែនអាកាស របស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីរ៉ង់ ឬអ៊ីរ៉ង់ក៏នឹងមិនអនុញ្ញាត ឱ្យវាយប្រហារលើប្រទេសដទៃ ទៀតដែរ។ នៅថ្ងៃអាទិត្យនេះផងដែរ … Continue reading លោក ដូណាល់​ ត្រាំ នឹងគាំទ្រការវាយប្រហារ របស់អ៊ីស្រាអែល ​លើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារវាងអាមេរិក និងអ៊ីរ៉ង់​ បរាជ័យ