អ៊ីរ៉ង់​ បិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន​ ដើម្បីធ្វើសមយុទ្ធយោធា

តេអេរ៉ង់៖​ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន​ ដើម្បីធ្វើសមយុទ្ធយោធារបស់ខ្លួន។ របាយការណ៍នេះបានឧ្យដឹងថា ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានហាមឃាត់រយៈពេលពីរបីម៉ោង​ ដើម្បីធ្វើសមយុទ្ធនេះ ដែលមានឈ្មោះថា “ការគ្រប់គ្រងឆ្លាតវៃ នៃច្រកសមុទ្រ Hormuz” ដែលបានចាប់ផ្តើមដោយកង ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ចាប់តាំងពីថ្ងៃចន្ទ។ យោងតាម ​​Tasnim កងកម្លាំងកងទ័ពជើងទឹក IRGC បានប្រើប្រាស់ប្រព័ន្ធវាយលុក និងការពារជាច្រើនប្រភេទ ដើម្បីបំផ្លាញគោលដៅរបស់ពួកគេយ៉ាងច្បាស់លាស់។ ទូកល្បឿនលឿនបាញ់មីស៊ីលលឿនបំផុតរបស់ IRGC បានធ្វើប្រតិបត្តិការប្រយុទ្ធ ដោយមីស៊ីល បាញ់ចេញពីតំបន់ដីគោក ឆ្នេរសមុទ្រ និងកោះ​ បានវាយប្រហារគោល ដៅរបស់ពួកគេយ៉ាងត្រឹមត្រូវនៅក្នុងច្រកសមុទ្រ Hormuz។ អង្គភាពយន្តហោះ គ្មានមនុស្ស បើករបស់កងទ័ពជើងទឹក IRGC ក៏បានអនុវត្តប្រតិបត្តិការ ដោយប្រើយន្ត ហោះគ្មានមនុស្សបើកវាយលុក និងឈ្លបយកការណ៍នៅក្នុងបរិយាកាសដែលមានការកកស្ទះសញ្ញា ដោយវាយប្រហារដោយគោលដៅថេរ និងគោលដៅ ដែលកំពុងផ្លាស់ទីយ៉ាងច្បាស់លាស់។ សារព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News … Continue reading អ៊ីរ៉ង់​ បិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន​ ដើម្បីធ្វើសមយុទ្ធយោធា