Breaking News : អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត

បរទេស៖ អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះការដាក់ចេញច្បាប់ អាជ្ញាសឹករយៈពេលខ្លី ដែលជាចំណុចកំពូល ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពោះវិបត្តិនយោបាយដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាច្រើន ទសវត្សរ៍ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ថា លោក Yoon បានធ្លាក់ចេញពីតំណែង បន្ទាប់ពីការប៉ុនប៉ង មិនសមហេតុផលមួយ ដើម្បីយកឈ្នះលើសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ដោយប្រកាសច្បាប់អាជ្ញាសឹក និងបញ្ជូនកងទ័ពទៅឡោម ព័ទ្ធសភានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤។ ចៅក្រម Jee Kui-youn បាននិយាយថា លោកបានរកឃើញថា លោក Yoon មានទោសពីបទបះបោរ ចំពោះការចល័តកម្លាំងយោធា និងប៉ូលីស ក្នុងការប៉ុនប៉ងខុសច្បាប់ ដើម្បីដណ្តើមយករដ្ឋសភាដែលដឹកនាំដោយគណបក្សសេរី ចាប់ខ្លួនអ្នកនយោបាយ និងបង្កើតអំណាច ដែលមិនអាចគ្រប់គ្រងបានក្នុងរយៈពេលយូរ។ យ៉ាងណាក៏ដោយ លោក Yoon ទំនងជានឹងប្តឹងឧទ្ធរណ៍សាលក្រមនេះ។ រដ្ឋអាជ្ញាពិសេសម្នាក់បានទាមទារ … Continue reading Breaking News : អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត