បរទេស៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងបរទេសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការសម្លាប់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយសង្ឃឹមថា នឹងសម្រេចបានការផ្លាស់ប្តូររបប។ ការផ្សាយនេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមរបាយការណ៍នេះ គឺលោក ត្រាំ បានទទួលការណែនាំជាច្រើនអំពីជម្រើសវាយប្រហារ រួមទាំងយុទ្ធនាការផ្លូវអាកាសដែលអាចមានរយៈពេលជាច្រើនសប្តាហ៍ ដើម្បី “សម្លាប់មេដឹកនាំនយោបាយ និងយោធាអ៊ីរ៉ង់ជាច្រើននាក់” ដោយមានគោលដៅចុងក្រោយគឺផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់។ ជម្រើសផ្សេងទៀតត្រូវបានគេរាយការណ៍ថា ផ្តោតលើទីតាំងនុយក្លេអ៊ែរ និងមីស៊ីល របស់អ៊ីរ៉ង់។ ចំណែកសារព័ត៌មាន CBS News បានដកស្រង់ប្រភពរបស់ខ្លួនដែរថា លោក ត្រាំ ត្រូវបានជូនដំណឹងថា យោធាអាមេរិកបានត្រៀមខ្លួន រួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅថ្ងៃសៅរ៍។ សារព័ត៌មាននេះបានបន្ថែមថា ពេលវេលាសម្រាប់សកម្មភាពយោធា ដែលអាចធ្វើទៅបានទំនងជានឹងបន្តលើសពីចុងសប្តាហ៍នេះ ។ កាសែត … Continue reading កាសែត The Wall Street Journal ផ្សាយថា លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងលើផែនការ សម្លាប់ក្រុមមេដឹកនាំរបស់អ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed