អ៊ីស្រាអែល​ ត្រៀមខ្លួន សម្រាប់ការប្រយុទ្ធគ្នា ដែលអាចកើតមាន រយៈពេលជាច្រើនសប្តាហ៍ ក្នុងអំឡុងពេលចរចា នុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

យេរូសាឡឹម ៖​ អ៊ីស្រាអែល​ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយវាយតម្លៃថា ការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់​ អាចចាប់ផ្តើម «ឆាប់ៗនេះ» នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Kan កាលពីថ្ងៃពុធ ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។ របាយការណ៍នេះបានឧ្យដឹងថា អ៊ីស្រាអែល កំពុងរក្សាកម្រិតខ្ពស់នៃការត្រៀមខ្លួន ក្នុងចំណោមលទ្ធភាព នៃការវាយប្រហារ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់​ ក្នុងរយៈពេលដ៏ខ្លី ដោយប៉ាន់ ប្រមាណថា ប្រសិនបើចាប់ផ្តើម ប្រតិបត្តិការបែបនេះអាច វិវត្តទៅជាយុទ្ធនាការរយៈពេលមួយសប្តាហ៍។ មន្ត្រីបានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ហាក់ដូចជាកាន់តែខិតជិត ដល់ការចាប់ផ្តើម ការប្រឈមមុខដាក់គ្នា ទ្រង់ទ្រាយធំ នៅមជ្ឈិមបូព៌ា ហើយអ៊ីស្រាអែល​ កំពុងត្រៀមខ្លួនសម្រាប់ សេណារីយ៉ូមួយ ដែលការប្រយុទ្ធគ្នាអាចផ្ទុះឡើង «ប្រហែលជាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។ «យើងកំពុងប្រឈមមុខនឹងថ្ងៃដ៏លំបាកទាក់ទងនឹងអ៊ីរ៉ង់» លោក Boaz Bismuth ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិរបស់សភាអ៊ីស្រាអែល​ បានឧ្យដឹងនៅក្នុងសភា Knesset ដោយបន្ថែមថា «សាធារណជនកំពុងរៀបចំខ្លួន ហេីយអាជ្ញាធរកំពុងរៀបចំខ្លួន»។ លើសពីនេះ កិច្ចប្រជុំ ដែលបានកំណត់ទុកជាមុនរបស់គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល​ … Continue reading អ៊ីស្រាអែល​ ត្រៀមខ្លួន សម្រាប់ការប្រយុទ្ធគ្នា ដែលអាចកើតមាន រយៈពេលជាច្រើនសប្តាហ៍ ក្នុងអំឡុងពេលចរចា នុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់