លោក ត្រាំថា អាមេរិក សន្យាផ្តល់ថវិកា១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព

បរទេស៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់កិច្ចប្រជុំលើកដំបូង ដែលរង់ចាំជាយូរមកហើយ ដោយផ្តោតលើដំណាក់កាល បន្ទាប់នៃបទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន NBC NEWS ចេញផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ថា វាគឺជាព្រឹត្តិការណ៍មួយ ដែលពោរពេញទៅដោយ “មេដឹកនាំពិភពលោកដ៏អស្ចារ្យបំផុត” ការសន្យាផ្នែកហិរញ្ញវត្ថុ និងកងទ័ព និងការសន្យាពីជម្លោះសកលត្រូវបានដោះស្រាយ ដែលលោកបានធ្វើឡើង ជាចំណុចចាប់ផ្តើម នៃអាណត្តិប្រធានាធិបតីរបស់លោក។ លោក ត្រាំ បាននិយាយថា ក្រុមប្រឹក្សាភិបាលមិន ត្រឹមតែនឹងសម្រេចបានសន្តិភាព នៅតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអន្តរាគមន៍នៅក្នុង “ចំណុចក្តៅ” នៅជុំវិញពិភពលោកផងដែរ ។ លោកបានមានប្រសាសន៍ថា “យើងនឹងជួយហ្គាហ្សា”, “យើងនឹងកែតម្រូវវា, យើងនឹងធ្វើឱ្យវាទទួលបានជោគជ័យ, យើងនឹងធ្វើឱ្យវាមានសន្តិភាព ហើយយើងនឹងធ្វើរឿងបែបនេះ នៅកន្លែងផ្សេងទៀត” ។ លោកបានបន្ថែមថា សមាជិករបស់ខ្លួននឹងអាច “ធ្វើរឿងដែលមនុស្សជាច្រើនផ្សេងទៀតមិនអាចស្រមៃ ឬគិតដល់” ដោយហៅកិច្ចប្រជុំលើកដំបូងនេះដែលមានតំណាងនៃប្រទេសយ៉ាងហោចណាស់ ៤០ រួមទាំងប្រមុខរដ្ឋថា “ជាថ្ងៃមួយក្នុងចំណោមថ្ងៃសំខាន់បំផុតនៃអាជីពរបស់យើង ។ … Continue reading លោក ត្រាំថា អាមេរិក សន្យាផ្តល់ថវិកា១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព