លោក Trump បញ្ជាក់ថាអ៊ីរ៉ង់ នៅសល់ពេលវេលា ១០ទៅ១៥ថ្ងៃទៀត ដើម្បីឈានទៅដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់មានពេលពី ១០ ទៅ ១៥ ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នេះទេ ពិតជារឿងអាក្រក់ នឹងកើតឡើង។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា ៖ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ ។លោក Trump បាននិយាយថា ៖យើងនឹងទទួលបានកិច្ចព្រមព្រៀងមួយ ឬវានឹងជាអកុសលសម្រាប់ពួកគេ ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយនៅ ក្នុងកិច្ចប្រជុំបើកសម្ពោធនៃ “ក្រុមប្រឹក្សាសន្តិភាព” ថា លទ្ធផល នៃកិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានសម្រេចក្នុងរយៈពេល១០ថ្ងៃខាងមុខ ដោយបានហៅអ៊ីរ៉ង់ថា ចំណុចក្តៅនៅពេលនេះ ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ជុំទីពីរនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារបានបង្ហាញពី “សញ្ញាវិជ្ជមាន” មួយចំនួន ប៉ុន្តែបន្ទាត់ក្រហមសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅតែមិនទាន់សម្រេចបាននៅឡើយ។ … Continue reading លោក Trump បញ្ជាក់ថាអ៊ីរ៉ង់ នៅសល់ពេលវេលា ១០ទៅ១៥ថ្ងៃទៀត ដើម្បីឈានទៅដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ